បណ្ណសារ សំរាប់ ខែកក្កដា, 2008

24
កក្កដា
08

តើអាពាហ៏ពិពាហ៏ពិតជា រូម៉ែនទិចដូចជាអ្នកគិតមែនទេ?

Jack មិនដែលបំភ្លេចនៅគ្រាដំបូងដែលគាត់បានឃើញ Ivy។ Jack គាត់កំពុងតែលេងបាល់
ហើយគាត់មានអារម្មណ៏ខ្មាស់អៀនចំពោះនាងណាស់ដោយគាត់កំពុងតែពាក់ខោអាវកខ្វក់
ដែលទើបនឹងលេងបាល់រួច។ Ivy នាងមានសំរស់ស្រស់ស្អាត់គួរអោយនែបនិត្យ… គឺស្រស់
ស្អាតជាងនារីណាៗដែលគាត់ធ្លាប់បានជួប។ គាត់ចង់រស់ក្បែរនាងអស់មួយជីវិត។

ដំបូងគាត់មានការសង្ស័យថានាងប្រហែលជាមិនស្រលាញ់គាត់នោះទេ។ ជាច្រើនសប្តាហ៏
កន្លងផុតទៅ គាត់ចាប់ផ្តើមដឹងថា Ivy នាងមានអារម្មណ៏ពិសេសដូចជាគាត់ដែរ។

Jack ជាមនុស្សឆាប់ខឹង សូម្បីតែមិត្តភិក្តរបស់គាត់ក៏ខ្លាចដែរ ពេលដែលគាត់ខឹងម្តងៗ។ ប៉ុន្តែ
ពេលដែលគាត់នៅក្បែរ Ivy គាត់ហាក់ដូចជាទទឹកកកដែលត្រូវកំដៅថ្ងៃអញ្ចឹង គឺគាត់បែរជា
ទន់ភ្លន់ដូចជាសុភាពបុរសម្នាក់ដ៏គួរអោយស្រលាញ់។

ពួកគេបានរៀបការជាមួយគ្នា ហើយបានជួលផ្ទះរស់នៅក្បែរការិយាល័យរបស់ Jack។ ពួក
គេទាំងពីរនាក់មាន សុភមង្គល ខ្លាំងណាស់! ថ្ងៃមួយពួកគេបានដើរកាន់ដៃគ្នា Ivy បានខ្សឹប
ប្រាប់ Jack ថា “ ពួកយើងពិតជាមានសេចក្តីសុខណាស់, មែនទេបង?”
Jack ច្របាច់ដៃ Ivy ហើយញញឹមទទួលស្គាល់។ សេចក្តីស្រលាញ់របស់ពួកគេ។
សុភមង្គមិនយូរប៉ុន្នាន ពួកគេចាប់ផ្តើមមានជំលោះនឹងគ្នា។ រឿងនេះបានចាប់ផ្តើមឡើងពេល
ដែល Jack បានបន្ទោស Ivy ពីការចំអិនអាហាររបស់នាង ហើយបន្ទាប់មកពួកគេក៏មាន
ជំលោះគ្នាពីរឿងការទិញសំភារៈដាក់នៅក្នុងផ្ទះ។
ពួកគេទាំងពីរនាក់អត្មានិយម ហើយមានៈរៀងៗខ្លួន។

ច្រើនខែកន្លងផុតទៅ ជំលោះរបស់ពួកគេក្លាយទៅជាអាក្រក់ និង ខ្លាំងទៅៗ។ ជាចុងក្រោយ
Ivy បានចាក់ចេញពី Jack ហើយត្រឡប់ទៅរស់នៅផ្ទះរបស់នាងវិញ។ ចំណែក Jack វិញមិន
បានព្យាយាមហៅនាងមកវិញនោះទេ តែគាត់បានចំណាយពេលទំនេររបស់គាត់គិតតែពី
លេងបាល់ទៅវិញ។

ថ្ងៃមួយគាត់បានជួបនឹងបុរសវ័យជំទង់ម្នាក់ឈ្មោះ Mark ដែលជាមនុស្សចូលចិត្តបាល់អោប
ដែរ ហើយពួកគេក៏រស់នៅដូចជាមិត្តភិក្តក្នុងផ្ទះតែមួយ។ Jack ចាប់ផ្តើមសំគាល់ថា Mark ចូល
ចិត្តអានព្រះគម្ពីរណាស់ តែ Jack ចូលចិត្ត Mark ហើយក៏បានរៀបរាប់ប្រាប់ Mark ពីជីវិត
អាពាហ៏ពិពាហ៏ដែលមិនមានសុភមង្គលរបស់គាត់ទៅកាន់ Mark ។
“ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយលោកស្រលាញ់ប្រពន្ធ ហើយរស់នៅជាមួយនឹងនាង”
Mark ប្រាប់គាត់។
Jack ឆ្លើយវិញថា “វាងាយស្រូលសំរាប់ព្រះនឹងនិយាយបែបនេះណាស់ ព្រោះព្រះមិនជាអ្នក
ដែលត្រូវរស់នៅជានាង”។
Mark នៅតែមិនចុះចាញ់ ហើយនិយាយថា “ទូរស័ព្ទទៅនាងឥឡូវនេះទៅ ហើយសូមអោយ
នាងត្រឡប់មកផ្ទះវិញ”។ Jack បដិសេធន៏ “គ្មានផ្លូវទេ” ។ Mark នៅតែជំរុញ “តោះ អោយ
លឿនឡើង ឆាប់ទូរស័ព្ទភ្លាមទៅ!” ។ Jack ក៏សំរេចចិត្តទូរស័ព្ទទៅរក Ivy។ គាត់មានការភ្ញាក់
ផ្អើលនៅពេលដែលលឺសំលេងដ៏កក់ក្តៅពី Ivy “ចាស៎ អូននឹងត្រឡប់ទៅវិញ ហើយជីវិត
អាពាហ៏ពិពាហ៏របស់យើងនឹងល្អប្រសើរឡើងវិញ”។

ក្រោយពេលដែល Ivy នាងត្រឡប់មកវិញ Jack ក៏បានកត់សំគាល់ដែរថា ប្រពន្ធរបស់គាត់ពិត
ជាបានផ្លាស់ប្រែមែន។ នាងបានប្រាប់គាត់ថា “ ឥឡូវនេះអូនបានដឹងថាភាពអត្មានិយម
របស់អូនបានបង្ករអោយមានបញ្ហាជាច្រើននៅក្នុងជីវិតអាពាហ៏ពិពាហ៏របស់ពួកយើង” ។
បន្ទាប់មកនាងនិយាយយ៉ាងរំភើបទៅកាន់ Jack “អូនចង់ប្រាប់រឿងមួយខ្លាំងណាស់ គឺពេល
ដែលអូនទៅដល់ផ្ទះ ឳពុកម្តាយរបស់អូនបានប្រាប់អូនថា “ពួកគាត់មិនមែនជាគ្រីស្ទបរិស័ទ្ទ
ដែលគ្រាន់តែទៅព្រះវិហារដូចជាការធ្វើតាមសាសនាទៀតទេ គឺពួកគាត់បានក្លាយជាគ្រីស្ទាន
យ៉ាងពិតប្រាកដ” ។ ពួកគាត់បាននាំអូនទៅជួបនឹងគ្រូគង្វាលវ័យជំនាស់ម្នាក់។ លោកគ្រូនោះ
បានធ្វើអោយខ្ញុំរៀនបានថា ព្រះយេស៊ូវគ្រីស្ទបានរង់ទុក្ខជួសអំពើបានដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំ
បានសំរេចចិត្តជឿលើព្រះអង្គ ហើយខ្ញុំបានទទួលជីវិតអស់កល្ប ពីព្រោះថាទ្រង់បានផ្លាស់ប្រែ
ជីវិតរបស់ខ្ញុំ…”

បន្ទាប់មកនាងមើលទៅទឹកមុខរបស់ Jack ដែលមានការងើងឆ្ងល់ច្រើន ហើយនិយាយថា
“ខ្ញុំមិនសង្ឃឹមថាបងអាចទទួលយកអ្វីដែលខ្ញុំបាននិយាយក្នុងពេលឥឡូវនេះបានទេ។”
Jack បានចាប់អារម្មណ៏នូវអ្វីដែលប្រពន្ធគាត់បានប្រាប់ ហើយក៏រីករាយណាស់ដែរ នៅពេល
ដែលឃើញប្រពន្ធលោកត្រឡប់មកផ្ទះវិញ ប៉ុន្តែគាត់មិនចង់និយាយអំពីព្រះយេស៊ូវគ្រីស្ទនោះ
ទេ។ គាត់បានប្រាប់ខ្លួនឯងថា “ខ្ញុំមិនត្រូវការ ព្រះយេស៊ូវអីនោះទេ”។

ក្នុងអំឡុងពេលជាច្រើនសប្តាហ៏ Jack បានសង្កេតឃើញថាប្រពន្ធរបស់គាត់ នាងមាន
អារម្មណ៏សប្បាយរីករាយជាងពីពេលមុនដែលនាងធ្លាប់មាន ហើយនាងតែងតែធ្វើអ្វីល្អៗ
សំរាប់គាត់។

នៅឯការប្រកួតបាល់ Jack មានឧកាសបានជួប Mark ម្តងទៀត។ គាត់បានប្រាប់ Mark ថា
“ប្រពន្ធរបស់ នាងជាមនុស្សថ្មីហើយ” នាងនិយាយថា នាងបានទទួលជឿព្រះយេស៊ូវ ប៉ុន្តែខ្ញុំ
នៅតែសង្ស័យថា តើការដែលនាងបានផ្លាស់ប្តូរ នោះពិតជាមកពីព្រះយេស៊ូវមែនឬមិនមែន។
Mark និយាយទាំងញញឹមថា” ខ្ញុំជឿជាក់ថានេះគឹជាការពិត” ហើយទ្រង់ក៏អាចផ្លាស់ប្តូរលោក
បានដែរ”។ “ផ្លាស់ប្តូរខ្ញុំ?” “ ហេតុអ្វី ខ្ញុំចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរនោះ?” “ Ivy ប្រពន្ធរបស់ខ្ញុំ គាត់
ទទួលស្គាល់រួចហើយថាភាពអាត្មានិយមរបស់គាត់គឺជាបញ្ហាក្នុងចំណងអាពាហ៏ពិពាហ៏របស់
ពួកយើង” ។ “ ឥឡូវនេះនាងបានផ្លាស់ប្តូររួចហើយ ហើយពួកយើងសប្បាយចិត្តណាស់” ។
“ តើលោកពិតជាសប្បាយចិត្តមែនទេ?” Mark សួរដោយម៉ឹមាត់។ ពេលនោះ Jack មិនបាន
ឆ្លើយតបមកវិញនោះទេ។ នៅក្នុងក្រអៅបេះដូងរបស់គាត់ គាត់ដឹងថា មិនមែនតែ Ivy នោះ
ទេដែលត្រូវការ ការផ្លាស់ប្រែនោះ គាត់ក៏ជាម្នាក់ដែលត្រូវការ ការផ្លាស់ប្រែដែរ។

នៅពេលព្រឹកមួយ Jack កំពុងតែផ្លាស់អាវ ហើយដោយយថាហេតុនោះ គាត់ក៏ធ្វើអោយរហែក
របស់គាត់។ ភ្លាមនោះគាត់ក៏ចាប់ផ្តើមខឹងយ៉ាងខ្លាំង ហើយក៏គ្រវែងអាវនោះទៅលើឥត។ Ivy
រត់មកយ៉ាងលឿនទៅក្នុងបន្ទប់ ចង់មើលថាមានរឿងអ្វីកើតឡើង។ Ivy នាងឈរមើលប្តីនាង
កំពុងតែបញ្ចេញកំហឹងជាមួយខោអាវ។
បន្ទប់មក Jack បានអង្គុយនៅលើគ្រែ ដោយមានការខ្មាស់អៀនខ្លួនឯង។ គាត់បាននិយាយថា
“ អូនដឹងទេ ពេលខ្លះបងមិនយល់ទាល់តែសោះ តើបងកំពុងតែមានរឿងអ្វី? បងខឹងដោយ
គ្មានហេតុផលទាល់តែសោះ។ តើអូនអាចរស់នៅជាមួយនឹងមនុស្សដូចបងយ៉ាងម៉េចនឹងកើត
ទៅ?” Ivy នាងដើរមកអង្គុយជិតគាត់ ហើយនិយាយខ្សឹបដាក់គាត់ថា “ បងជាស្វាមីរបស់អូន
ហើយអូនស្រលាញ់បងណាស់” ។
“បងមិនដឹងទេហេតុអ្វីអូននៅតែអាចនិយាយពាក្យស្រទន់ដាក់បងនោះទេ” គាត់និយាយដោយ
ទុក្ខព្រួយ។
Ivy នាងផ្តេកក្បាលរបស់នាងទៅលើស្មារបស់គាត់ ហើយនិយាយថា “ពេលដែលអូនសំរេច
ចិត្តរៀបការជាមួយបងនោះ អូនគិតតែពីខ្លួនឯងទេ។ អូនមិនដែលគិតថាតើធ្វើអ្វីដើម្បីអោយ
បងសប្បាយចិត្តនោះទេ។ អូនចង់អោយតែបងបំពេញចិត្តអូនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ
ព្រះយេស៊ូវបានជួយអោយក្លាយទៅជាមនុស្សដែលមិនគិតតែពីខ្លួនឯង។ ទ្រង់តែងតែអត់
ទោសអោយអូន ពេលណាដែលអូនធ្វើខុស។ ពេលដែលទ្រង់បានសុគត គឺទ្រង់បានរង់ទុក្ខ
ជំនួសអំពើបាបរបស់ខ្ញុំ។ អញ្ចឹងហើយបានជាទ្រង់អាចប្រទានអោយខ្ញុំនូវជីវិតអស់កល្ប
ជានិច្ច។ ឥឡូវនេះបើបងចង់ទទួលយកទ្រង់…” នាងក៏ឈប់និយាយមួយសន្ទុះ។

នៅមានបន្ត…

Advertisements
14
កក្កដា
08

របឿបបើកមើលវិបសាយដែលមានអក្សរខ្មែរ

ប៉ុន្នានថ្ងៃមុនខ្ញុំបានទទួល Comment ពីស្រីភាថា នាងមិនអាចមើលអក្សរខ្មែរក្នុងវិបប្លករបស់ខ្ញុំ
បានទេ។ អូយ! យូយ! តើខ្ញុំត្រូវដោះស្រាយវាយ៉ាមេចទៅ? ខ្ញុំទើបតែរៀនបង្កើតវិបប្លននេះទេ
ប៉ុន្តែមិនអីទេខ្ញុំនឹងព្យាយាមសួរគេឯងលមើលគ្រែងគេដឹងរឿងនេះ។
ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអាចជួយបើកមើលវិបសាយជាភាសាខ្មែរបាន៖

សូមមើលរបៀបបើកវិបសាយដែលមានភាសាខ្មែរ

ខ្ញុំដឹងថាប្រហែលជាមិនសូវយល់ទំាងអស់ទេមើលទៅ! ប៉ុន្តែអាចសរសេរមកកាន់ខ្ញុំម្តងទៀតបាន។

14
កក្កដា
08

Download file update របស់កម្មវិធីកំចាត់មេរោគមួយណាក៏មានដែរ! ជឿទេ?

ពេលខ្លះពួកម៉ាកពិតជាមិនដឹងថាត្រូវ ដោនលូត ឯកសារ ដើម្បីយកមក អាប់ដេត អេនទីវ៉ារុសអ្នកយ៉ាងម៉េចនោះទេ។ កុំភ័យអី ពួកម៉ាក! ខ្ញុំមានវិបសាយមួយអាចអោយពួកម៉ាកទាញយកហ្វាលអាប់ដែតបានយ៉ាងងាយ ហើយពួកម៉ាកចង់បានហ្វាលអាប់ដែតរបស់កម្មវិធីមេរោគមួយណាក៏បានដែរ។ វ៉ូ!ឡូយអស់ទាស់។

ខ្ញុំមានបញ្ហាចង់អោយជួយ។ មានមេរោគចូលមកក្នុងកុំព្យុទ័ររបស់មិត្តរួមការងាររបស់ខ្ញុំ វាបានលុប Run.exeចេញបាត់។ តើត្រូវធ្វើយ៉ាងណា? បងសុភីប្រាប់ខ្ញុំកាលពីរៀនDP ថាអោយ ស្អី!កម្មវិធីបើក Run.exe ស្អីអត់ឃើញអោយផង។ យ៉ាប់មែនទែន!

បើមានអ្នកណាអាចជួយបានទេ??????




ប្រកាសនានាដែលលើគេ

ខែកក្កដា 2008
ព្រ សុ អា
« មិថុនា   កញ្ញា »
 123456
78910111213
14151617181920
21222324252627
28293031  

ចំនួនអ្នកទស្សនា

  • 25,170 hits

អ្នក​កំពុង​ទស្សនា

site statistics

Share this blog

Bookmark and Share

Number of Visitor