បណ្ណសារ សំរាប់ ខែមករា, 2009

27
មករា
09

ការបណ្តេញចេញសហគមន៏ដីក្រហម មិនគួរអោយជឿ

មិត្តវិបប្លកទាំងអស់គ្នាជាទីរាប់អាន!

ខាងក្រោមនេះជាវិដេអូ។ ពេលខ្ញុំឃើញវិដេអូនេះ ខ្ញុំសួរខ្លួនឯងថា តើនេះជាការបណេ្តញចេញ រឺដូចលោក ម៉ាន់ ឈឿន និយាយថា ជាការផ្លាស់ប្តូរទីលំនៅ។ ហេតុអ្វីក៏ចាំបាច់មានកងកំលាំងរដ្ឋបាលចូលរួមដែរ ព្រោះនេះជាទំនាស់បុគ្គលទេតើ! ខ្ញុំមានន័យថា ជាទំនាស់របស់ ក្រុមហ៊ុន ៧NG ជាមួយនិងប្រជាជនសហគមន៏ដីក្រហម ហេតុអ្វីក៏អាជ្ញាធរលូកដៃ? មានអ្នកខ្លះថា ជាការអនុវត្តន៏តាមសាលដីកា តើសាលដីកាអាចចេញបានដែរទេ បើសិនជាជំលោះនេះមិនទាន់ដោះស្រាយចប់ផងនោះ?

ខ្ញុំគិតថាអាជ្ញាធរជា ពុក ម៉ែរបស់ប្រជាជន។ បើតាមវិដេអូនេះ អាជ្ញាធរ រួមសហការជាមួយនឹងក្រុមហ៊ុន វាយកំទេចលំនៅឋានរបស់ប្រជាជនទៅវិញ?

តាមព៍តមានផ្សាយបានអោយដឹងថា ក្រុមហ៊ុនបានទៅជួលមនុស្សមកពីសហគមន៏ ដែលត្រូវបានបណេ្តញចេញពីមុន ដូចជា សហគមន៏ភូមិអណ្តូង​(សំបុកចាប)​ ដំណាក់ត្រយឹង។ ពួកគេទទួលប្រាក់ ២០០០០រៀល និង សាំង ២លីត្រ ពេលកិច្ចការបានសំរេច ពួកគេនិងទទួលបាន ២០០០០រៀលទៀត។

អាជ្ញាធរ និង​ ក្រុមហ៊ុនបានរៀបចំបែងចែកកំលាំងជាក្រុមៗដូចឃើញស្រាប់នៅក្នុងវិដេអូនេះ គឺ ពួកពាក់ អាវក្រហម អាវត្រួយចេក អាវខៀវ និង អាវស(ពួកជាងដែក ផ្សាមិនរបង)។

សំលាញ់វិបប្លកទាំងអស់ សូមមេត្តាជួយផ្សពផ្សាព្វ ទៅមិត្តភក្តិ រឺ ដាក់វិដេអូនេះនៅលើ វិបប្លកអស់លោកផង។ សូមមេត្តាផ្តល់សារនេះជួយដល់ សហគមន៏ក្រីក្រមួយនេះផង!

Video Here:

[blip.tv ?posts_id=1711614&dest=-1]

If you can not open this, please go to: http://blip.tv/file/1703016/

Picture Here:

http://picasaweb.google.com/peaceandjustice.cambodia/TimelineOfAForcedEviction#

News Here:

1. Phnom Penh Post:  http://www.phnompenhpost.com/index.php/2009012623835/National-news/We-have-no-home-say-evictees.html

2. Radio France Internastinal – RFI: http://www.rfi.fr/actukm/articles/109/article_854.asp

3.  Radio Free Asia – RFA: http://www.rfa.org/khmer/indepth/rights-groups-condemn-evictions-01252009220107.html

4. BBC: http://news.bbc.co.uk/2/hi/asia-pacific/7848634.stm

Advertisements



ខែមករា 2009
ព្រ សុ អា
« ធ្នូ   កុម្ភៈ »
 1234
567891011
12131415161718
19202122232425
262728293031  

ចំនួនអ្នកទស្សនា

  • 24,849 hits

អ្នក​កំពុង​ទស្សនា

site statistics

Share this blog

Bookmark and Share

Number of Visitor