25
Aug
09

បទសំភាសន៍​​ជា​មួយ​​នាង​ តាត ម៉ារីណា ​ជន​​រង​គ្រោះ​​ដោយ​​សារ​​ទឹក​​អាស៊ីតជាមួយវិទ្យុ ABC Australia

Tat Marina

ចុចទីនេះស្តាប់ MP3

កាល​ពី​ពេល​ជិត​១០​ឆ្នាំ​មុន​ នាង​តាត ម៉ារីណា​ ជា​នារី​ម្នាក់​ដែល​មាន​អាយុ​
ហ្រែល​១៦​ឆ្នាំ មាន​អាជីពជា​អ្នក​ច្រៀង​នៅ​ខារ៉ា​អូខេ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។
បើតាម​ការ​បក​ស្រាយ​របស់​នាង បាន​ឲ្យ​ដឹង​ថា នាង​មាន​ទំនាក់​ទំនង​ស្នេហា​
ជាមួយ​នឹង​លោក​ ស្វាយ ស៊ីថា ដែល​កាល​នោះ​ជា​អនុរដ្ឋ​លេខាធិការ​ទី​ស្ដី​
ការ​គណៈរដ្ឋមន្រ្ដី​នៃ​ប្រទេស​កម្ពុជា។ តែ​នៅ​ពេល​នេះ លោក​បាន​ឡើងតំណែង​
ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី។

រឿង​ទំនាក់ទំនង​ស្នេហា​ត្រី​កោណ​នេះ បាន​លេច​ឮដល់​ឧត្ដម​ភរិយា​របស់​
លោក​ ស្វាយ ស៊ីថា ឈ្មោះ​លោក​ស្រី ឃួន សុផល។ ដោយសារ​ភាព​ប្រច័ន​
នឹងស្រី​កំណាន់​ចិត្ដ​ថ្មី​របស់​លោក​ស្វាយ ស៊ីថា ឧត្ដម​ភរិយា​រូប​នេះ​បាន​ចាត់​
ការ​ដោយ​យក​ទឹក​អាស៊ីត​ទៅ​ជះ​មុខ​នាង​ម៉ារីណា​ នៅ​ពេល​នាង​កំពុង​បញ្ចុក​
បបរ​ក្មួយ​ស្រី​នៅ​ក្នុង​ផ្សារអូឡាំពិក។

នៅ​ក្រោយ​ហេតុ​ការណ៍​នេះកើត​ឡើងនាង​តាត ម៉ារីណា​បាន​ឲ្យ​ដឹង​ថា លោក
ស្វាយ ស៊ីថា បាន​សម្ដែង​នូ​វ​ក្ដី​សោក​ស្ដាយ និង​ជួយ​លួង​លោម​នាង​។

ក្រោយមក​នាង​តាត​ ម៉ារីណា​ ក៏​បាន​រដ្ឋាភិបាល​អាម៉េរិក និង​បង​ប្រុស​នាង​
ជួយ​យក​ទៅ​នៅ​ និង​ព្យាបាល​នៅ​សហរដ្ឋអាម៉េរិក។ ដោយ​គ្មាន​នរណា​ជួយ​
រក​យុត្ដិធម៌ជូននាង​ និង​ចាប់ខ្លួន​ជន​ល្មើស អ្នកនិពន្ធភាពយន្ដ​ឯកសារ​ពីរ​នាក់​ប្ដី
ប្រពន្ធជនជាតិ​អាម៉េរិក​ បាន​មក​អង្វរ​ឲ្យ​នាង​ថតភាព​យន្ដ​ឯកសារ​អំពី​រឿង​ពិត​
នៃ​ជីវិត​រង​គ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​របស់​នាង។

បើ​តាម​ការ​បក​ស្រាយ​របស់​នាង តាត ម៉ារីណា​​ ប្រាប់​វិទ្យុអូស្រ្ដាលី​បាន​ឲ្យ​ដឹង​
ថា នាង​សុខ​ចិត្ដ​យល់​ព្រម​ថត​ភាព​យន្ដ​ឯកសារ​នេះ ដែល​បាន​ចំណាយ​ពេល​អស់​
ប្រមាណ​២ឆ្នាំ​ដើម្បីជា​មេរៀនដល់​ពលរដ្ឋខ្មែរ​ដទៃកុំ​ឲ្យ​យក​តម្រាប់​តាម​អំពើ​ដែល​
គេ​ធ្វើ​មក​លើ​រូប​នាង​។

ចំណង​ជើង​នៃ​ភាព​យន្ដ​ឯកសារ​នេះ មាន​ឈ្មោះថា “Finding Face” បក​ប្រែ​
ជា​ភាសាខ្មែរថា “ស្វែងរក​មុខ​មាត់” ដែល​បាន​បញ្ចាំ​ង​នៅ​អឺរ៉ុប​ចាប់​ពី​ដើម​ខែ​មីនា​
ឆ្នាំ២០០៩ នេះ ហើយ​ឥឡូវ​កំពុង​ត្រូវ​គេ​បញ្ចាំង​ជា​សាធារណៈនៅតាម​រោង​
ភាព​យន្ដ​នៅ​​សហរដ្ឋ​អាម៉េរិក។

វិទ្យុអូស្រ្ដាលី​បាន​​ធ្វើ​បទសំភាសន៍ជា​មួយនាង តាត ម៉ារីណា អំពី​ដំណើរ​ដើម​ទង​
នៃ​រឿង​របស់នាង និង​ជុំវិញ​មូលហេតុ​ដែលជំរុញ​ឲ្យ​នាង​សម្រេច​ចិត្ដ​ថតភាព​យន្ដ​
ឯកសារ​នេះ។

លោកអ្នក​អាច​ស្ដាប់​នាទីព្រឹត្ដិការណ៍ជុំវិញតំបន់​នៃ​វិទ្យុ​យើង​បាន​អំពី​ការ​ថត​ខ្សែ​
ភាព​យន្ដ​នេះ ដែលមាន​សំភាសន៍​អ្នកនិពន្ធជាតិអាម៉េរិក័ង និង​អ្នកសិទ្ធិមនុស្ស​
ផ្សេងទៀត​ដោយ​ចុច​នៅទីនេះ។

រយៈពេលនៃបទសំភាសន៍៖ ២៣នាទី
វាគ្មិន៖ នាង តាត ម៉ារីណា អតីត​អ្នកចម្រៀង​ខារ៉ា​អូខេ​នៅ​ក្រុង​ភ្នំពេញ។
អ្នក​ផលិត៖ ឃុន អាឡិច


0 Responses to “បទសំភាសន៍​​ជា​មួយ​​នាង​ តាត ម៉ារីណា ​ជន​​រង​គ្រោះ​​ដោយ​​សារ​​ទឹក​​អាស៊ីតជាមួយវិទ្យុ ABC Australia”



  1. បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s


ខែសីហា 2009
M T W T F S S
« May   Sep »
 12
3456789
10111213141516
17181920212223
24252627282930
31  

ចំនួនអ្នកទស្សនា

  • 22,107 hits

អ្នក​កំពុង​ទស្សនា

site statistics

Share this blog

Bookmark and Share

Number of Visitor


%d bloggers like this: